ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា ស្លាប់ម្នាក់ របួស៣នាក់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿង​បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួស៣នាក់ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ២១៧ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំបូងឡើយ គេឃើញម៉ូតូម៉ាក PCX ពណ៌ស ស្លាកលេខ ភ្នំពេញ1CT-9942 បើកដោយបុរសម្នាក់ ពីលិចទៅកើត បត់ក្រោយបើកបញ្ចាស់ចរាចរណ៍មកខាងលិចវិញ ស្រាប់តែបុកជាមួយម៉ូតូឡែត ពណ៌ស ស្លាកលេខ ភ្នំពេញ 1CM-7570 កំពុងជិះពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូPCX ស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់