ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណអ្នកបើករថយន្តបុករះនៅក្រុងភ្នំពេញម្សិលមិញហើយ គឺជាបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា!

ភ្នំពេញ: កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋដេញតាមឃាត់រថយន្ត១គ្រឿង ក្រោយបុករះហើយបើករត់ មកដល់ក្រោយមន្ទីរពេទ្យព្រះកុសុម:(លោកសង្ឃ) ហើយត្រូវបានប្រជាពលរដ្ឋជិះដេញទាន់ និងវាយយ៉ាងចាស់ដៃ បណ្តាលឲ្យតៃកុងរថយន្ត រងរបួសធ្ងន់សល់តែដង្ហើមចង្រឹត។

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅអន្តរាគមន៏ដល់កន្លែងកើតហេតុផងដែរ និងបានបញ្ជូបជបរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយមក ពេលនេះ គេបានស្គាល់អត្តសញ្ញាណអ្នកបើករថយន្តបុករះខាងលើនោះហើយ គឺជាបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ហើយពេលនេះលោក កំពុងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាមទាំងយប់៕

មតិយោបល់