ព័ត៌មានជាតិ

ក្មេងលេងភ្លើង! ឆេះផ្ទះសំណាក់ ញ្ញាណវិស្ណុ និងខារ៉ាអូខេ ផ្អើលសមត្ថកិច្ច!..

​បាត់ដំបង: ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី នៅចំណុចភូមិ បវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យ ឆេះផ្ទះសំណាក់និងខារ៉ាអូខេ ម្ចាស់ផ្ទះឈ្មោះ ពិន វិស្ណុ ភេទប្រុស អាយុ៥៧ឆ្នាំ ។

ឆេះផ្ទះសម្រាប់កម្មករស្នាក់នៅ ទំហំ៣ម៉ែត្រគុណ១៥ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងនិងដំបូល ស័ង្កសីឆេះទាំងស្រុង,ឆេះសម្ភារ:ដំណេក និងខោអាវ
,ឆេះជញ្ជាំងផ្ទះសំណាក់ និងខារ៉ាអូខេ ធ្វើអំពីថ្ម ឆេះខ្លោច មួយចំហៀង ខូចខាតសម្ភារ:អស់២បន្ទប់ ពុំមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។
មូលហេតុ តាមការស្រាវជ្រាវបឋម បណ្តាលមកពីកូនក្មេង(កូនកម្មករ)លេងភ្លើង។

ក្នុងករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើទឹកអស់ចំនួន១០ឡាន រថយន្តឯកជន៥ឡាន ហើយរលត់ទៅវិញនៅវេលាម៉ោង ៤រសៀល ថ្ងៃខែដដែល៕

មតិយោបល់