ព័ត៌មានជាតិ

សូមបើកបរមានការប្រុងប្រយ័ត្ន! រថយន្តដឹកដីបុកម៉ូតូ ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដីនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅមុខមន្ទីររ៉ែនិងថាមពលឃ្លាំងលើ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រថយន្តបែនដឹកដី ពណ៌ខៀវ គ្មានស្លាកលេខ បើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ(អ្នកបើកបរគេចខ្លួន) លុះមកដល់ចំណុចកើតហេតុ បុកជាមួយម៉ូតូម៉ាក Wave ឆ្លាម ពណ៌ខៀវ គ្មានស្លាកលេខ ដែលមានទិសដៅបញ្ច្រាសគ្នា។

ជនរងគ្រោះឈ្មោះ សាន វណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ (រងរបួសធ្ងន់) និងអ្នករួមដំណើរ២នាក់៖ ទី១ឈ្មោះ ផន សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ(ស្លាប់ ),ទី២ឈ្មោះ ប៊ន នូវ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុម៥ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ(រងរបួសធ្ងន់)។

ចំពោះករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីច្បាប់។ ចំណែកវត្ថុតាង រថយន្តនិងម៉ូតូ សមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់