Post News Media ព័ត៌មានជាតិ អាសូរ! ជិះម៉ូ...

អាសូរ! ជិះម៉ូតូដឹកត្រីលក់ ត្រូវដើមឈើបាក់រលំសង្កត់លើ ស្លាប់មួយរំពេច!

​ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសម្នាក់កំពុងតែជិះម៉ូតូដឹកត្រីលក់ នៅតាមផ្លូវចម្ការក៏ត្រូវដើមឈើបាក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ក្នុងភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ស៊ីម ផ្លោក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអណ្ដូងចាន់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរៀប។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូដឹកត្រីលក់ឲ្យអ្នកភូមិទិញរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ ស្រាប់ពេលដែលភ្លើងព្រៃកំពុងឆេះដើមឈើធំមួយស្រាប់តែឆេះដាច់គល់ដួលរលំចំជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់នឹងកន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាបានរងគ្រោះដោយសារតែដើមឈើរលំសង្កត់ពិតប្រាកដមែន។ ចំណែកសាកសព ប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...