ព័ត៌មានជាតិ

ឈប់បានឈប់ទៅ! ផឹកស្រវឹង ជិះម៉ូតូទៅបុកបុរសម្នាក់ បាក់ជើងម្ខាង!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់ស្រវឹង បានជ្រុលទៅបុកនឹងបុរសម្នាក់ទៀតដែលកំពុងដើរថ្មើរជើង បណ្តាលឲ្យរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវសាយភូថង ខាងត្បូងរង្វង់មូលលោកតាសាយភូថង ចម្ងាយ១០០ម៉ែត្រ ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។

បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់