ព័ត៌មានជាតិ

ខឹងម្តាយស្តីបន្ទោស គិតខ្លីលែងចង់រស់ ចង.កផ្តាច់ជីវិត!

កំពង់ធំ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពីខឹងនឹងម្តាយស្តីបន្ទោស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទី​ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រេន ឃំុសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សពជនរងគ្រោះមានឈ្មោះ រ៉ាន សៅ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានប្រើលួសហ្វ្រាំងកង់ ចងភ្ជាប់នឹងដំបូលរោងស្លាប់ ដោយសារតែខឹងនឹងម្តាយបន្ទោស។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់