ព័ត៌មានជាតិ

ជិះស្របគ្នាសុខៗបត់ភ្លែត ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ម្នាក់មួយរំពេច និងម្នាក់ទៀតរបួសធ្ងន់!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងជិះបត់មិនប្រយត្ន័ ត្រូវរថយន្តហ៊ីយ៉ាន់ដាយមកពីក្រោយ បុកស្លាប់ម្នាក់មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-4679 បើកបរដោយឈ្មោះ កែវ វិន ភេទប្រុស អាយុ៧៣ឆ្នាំ រួមដំណើរជាមួយ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ១៤ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ម៉ូតូបានបត់ស្តាំមិនប្រយត្ន័ ត្រូវបានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3702 បើកបរដោយ ឈ្មោះ ទឹម ភ័ស ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បុកពេញទំហឹង បណ្តាលឲ្យស្លាប់ក្មេងអាយុ១៤ឆ្នាំម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ៕

មតិយោបល់