ព័ត៌មានជាតិ

ធ្ងន់.កហើយ! ស្រវឹងជិះម៉ូតូទៅបុកចំរថយន្តស៊េរីទំនើបឡង់គ្រឺស័រ បែកគូទខ្ទេច

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រ ស៊េរីទំនើបមួយគ្រឿង ចំពីក្រោយពេញទំហឹង បណ្តាលឲ្យកាងរថយន្តជាប់និងមូតូខ្ទេចគូទរថយន្តខាងក្រោយ ចំណែកម្ចាស់រងរបួសបែកក្បាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវ៉តធើផាក តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-3783 ធ្វើដំណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8688 បើកបរដោយបុរសម្នាក់រួមដំណើនិងបុរសជនជាតិចិនម្នាក់ទៀត បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយចំផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យកាងរថយន្តជាប់ជាមួយកាងម៉ូតូខាងមុខ។ ចំណែកម្ចាស់ម៉ូតូរងរបួសបែក្បាលត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យរស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់