Post News Media ព័ត៌មានជាតិ ហេតុអ្វីអ្នកជ...

ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមប្រភេទី២ គួរញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន?

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការញ៉ាំអាហារដែលមានផ្ទុកជាតិសរសៃច្រើន អាចជួយរំញោចបាក់តេរីល្អនៅក្នុងពោះវៀន ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ ការស្រាវជ្រាវបានបង្ហាញទៀតថា អាហារដែលមានជាតិសរសៃខ្ពស់ អាចជួយបង្កើនអាស៊ីតខ្លាញ់ដល់ទៅ ១៥ប្រភេទ ដែលអាចជួយផ្គត់ផ្គង់ថាមពល ទៅកោសិកាក្នុងពោះវៀន កាត់បន្ថយការរលាក និងគ្រប់គ្រងភាពអត់ឃ្លាន។

ការទទួលទានអាហារសម្បូរជាតិសរសៃ បានត្រឹមត្រូវ អាចធ្វើឲ្យបាក់តេរីក្នុងពោះវៀន មានតុល្យភាព ដែលអាចជួយជំរុញដល់ការរំលាយអាហារ និងមានសារ:សំខាន់សម្រាប់សុខភាពទូទៅ។ មិនតែប៉ុណ្ណោះ ជាតិសរសៃខ្ពស់ អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម សម្រកទម្ងន់ និងបង្កើនជាតិខ្លាញ់លីពីត ដែលល្អប្រសើរ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។

គួរបញ្ជាក់ផងដែរថា ការសិក្សានេះ អ្នកជំនាញបានចំណាយពេលអស់ ពីរសប្តាហ៍ ទើបរកឃើញថា អ្នកជំងឺទឹកនោមផ្អែម ដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់ ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមបានថយចុះ។ មិនត្រឹមតែកម្រិតជាតិស្ករគ្លុយកូស របស់ពួកគេនោះទេ ដែលថយចុះយ៉ាងឆាប់រហ័ស សូម្បីតែទម្ងន់របស់ពួកគេក៏ស្រក់លឿនដែរ។

នេះហើយជាហេតុផលដែលអ្នកស្រាវជ្រាវ លើកទឹកចិត្តដល់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រទេសទី២ ទាំងឡាយព្យាយាមទទួលទានអាហារសម្បូរជាតិសរសៃឲ្យបានច្រើន៕

ដកស្រង់ពី៖ soha

Loading...