ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែង: នៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ
នៅចំណុចចភូមិបឹងតដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង លើផ្លូវលេខ៣១២។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត១គ្រឿង មិនស្គាល់ស្លាកលេខ មកដល់ចំណុចកើតហេតុខាងលើ បានបុកបុរសម្នាក់ ឈ្មោះ ហម សារាយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង (ជាជនវិកលចរិត) បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណ:អ្នកបើកបររថយន្ត បានបើករថយន្តគេចខ្លួនបាត់តែម្តង។

ក្រោយសមត្ថកិច្ច ចុះធ្វើការវាស់វែងរួច បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរង់ចាំ​សាច់ញាតិគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់