ព័ត៌មានជាតិ

លួចម៉ូតូពីភ្នំពេញទៅលាក់ខ្លួននៅតាកែវ ចុងក្រោយជាប់ខ្នោះ!

តាកែវ: លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសនីយ៍ត្រី ស៊ឹម សាមិត្ត មេបញ្ជាការមូលដ្ឋានស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ២០១ ដឹកនាំដោយលោកអនុសេនីយ៍ឯក សោម ហោ ប្រ ធានស្នាក់ការ បានចុះបង្ក្រាបករណីអំពើលួចម៉ូតូ នៅចំណុច ភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រព័ន្ធ ជីភីអេស ជាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ សំ វណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ ភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទី១ឈ្មោះ នៅ ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិប្រាកដ។ ទី២ឈ្មោះ ទូច សៀក ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់ រស់នៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ និងទី៣ឈ្មោះ ឃី សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកើតហេតុ។

សម្ភារ:ចាប់យករួមមាន ម៉ូតូចំនួន៣គ្រឿង(ម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខCH.1459, ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1M0330, ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF3475,4) ,ទូរសព្ទដៃម៉ាកណូគា អិនចុចពិលចំនួន២គ្រឿង, ស្លាកលេខម៉ូតូមួយ, ប្រដាប់កាច់សោកម៉ូតូមួយ, ទល្វីសម៉ូតូមួយ,មួកសុវត្ថិភាពមួយ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំ ណុំរឿងបញ្ជូនជនសង្ស័យនិង វត្ថុតាងទៅសាលាដំបូងខេត្តតាកែវ៕

មតិយោបល់