ព័ត៌មានជាតិ

ហាយឡែនឌ័របើកលឿន ជ្រុលចង្កូតធ្លាក់ផ្លូវ ក្រឡាប់របួស៣នាក់បងប្អូន!

​ក្រចេះ: នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏បង្កដោយខ្លួនឯង ដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-3352 ធ្វើដំណើរពីទិសខាងជើងទៅត្បូង មកដល់ចំណុចភូមិអូរគ្រៀង ត្រង់គីឡូម៉ែតលេខ៤០១-៤០២ លើផ្លូវជាតិលេខ៧ ជ្រុលចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ បណ្តាលឲ្យរងរបួសចំនួន៣នាក់។

ទី១ឈ្មោះ ត្រា ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរ (របួស) ,ទី២ឈ្មោះ រ៉ា វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ អ្នករួមដំណើរ(របួសស្រាល) និងទី៣ឈ្មោះ សែ ភេទប្រុស អាយុ២៣ឆ្នាំ អ្នករួមដំណើរ(របួសស្រាល) អ្នកទាំង៣ជាបងប្អូនគ្នា មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនរងគ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ៕

មតិយោបល់