ព័ត៌មានជាតិ

សាហាវ! គ្រាន់តែដើរជាន់ដៃសោះ លបកាប់សម្លាប់ ត្រូវប៉ូលិសចាប់ខ្លួនបាន!

កំពង់ធំ: មានករណីឃាតកម្មមួយបានកើតឡើង ដោយមានករណីបុរសម្នាក់ ត្រូវបានជនដៃដល់ជាកម្មករធ្វើការជាមួយគ្នា កាប់សម្លាប់ យ៉ាងរន្ធត់ ហើយត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបាន កាលពីយប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ចៀន សុខចាន់ (ហៅ ចាន់រះ) ភេទប្រុស អាយុ២២ឆ្នាំ និងជនរងគ្រោះឈ្មោះ យាត សុផល អាយុ២៣ឆ្នាំ អ្នកទាំង២មានមុខរបរជា កម្មកររោងពុម្ព។

សមត្ថកិច្ចបានបន្តថា ករណីនេះផ្តើមចេញពីទំនាស់ដែលជនរងគ្រោះដើរជាន់ដៃជនសង្ស័យដែលកំពុងដេក ទើបឈានទៅដល់ហិង្សាគុំគួន រហូតកាប់សម្លាប់គ្នាតែម្តង៕

មតិយោបល់