ព័ត៌មានជាតិ

ជួយShareផង! អ្នកណាបាត់ម៉ូតូ អាចមកមើលបាន..

កណ្តាល: សូមបងប្អូនចូលមើលលេខម៉ូតូនិងរថយន្ត ក្រែងជួបរបស់ដែលចោរលួចបាត់កន្លងទៅ ហើយកុំភ្លេចអញ្ជើញមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឬខលមកលេខ 077 449 990 វរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាល។

លទ្ធផលកិច្ចប្រតិបត្ដិការករណីទទួលផលចោរកម្ម ចាត់បញ្ជូនថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៨ ។ ចុះឆែកឆេរ៦ទីតាំង ខេត្ដកំពង់ស្ពឺ៥ ទីតាំង និងខេត្ដកំពង់ឆ្នាំង១ ទីតាំង។ ឃាត់ខ្លួនជនសង្ស័យ៦នាក់

ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ១២គ្រឿង
-ស្លាកលេខម៉ូតូ ចំនួន៦០បន្ទះ (ខ.ម) ១ បន្ទះ
-ស្លាកលេខឡាន ចំនួន៣ បន្ទះ
-កាតគ្រីម៉ូតូ ចំនួន៧ សន្លឹក
-កូនសោម៉ូតូ ចំនួន៧កូន (មិនទាន់កែច្នៃ)
-អត្តសញ្ញាណប័ណ្ណ ជនជាតិខ្មែរ ចំនួន៤សន្លឹក
-ចង្កៀងឡាន ចំនួន២
-កន្រ្តកម៉ូតូ ចំនួន៤
-កញ្ចក់ម៉ូតូមើលក្រោយ ចំនួន៧គូ ។
-ទួរណឺវិស, ម៉ាឡេត, កូនសោរ,ដែកឆាប,កន្រ្តៃ និងឧបករណ៍សម្រាប់កែច្នៃ ជាច្រើនទៀត ។

ផ្លាកលេខ ម៉ូតូ សរុប៖ ៥៧ + ១ ខ.ម (៥៨)
១.ភ្នំពេញ ៣៦
២.កណ្ដាល ០៦
៣.កំពង់ស្ពឺ ០៤
៤.បាត់ដំបង ០៣
៥.កំពង់ចាម ០៣
៦.តាកែវ ០២
៧.កំពត ០១
៨.កំពង់ធំ ០១
៩.កំពង់ឆ្នាំង ០១
១០.ខេមរភូមិមិន្ទ ០១

ស្លាកលេខ រថយន្ត សរុប ៖ ២ ភ្នំពេញ ៖០២ ៕

មតិយោបល់