ព័ត៌មានជាតិ

ឃាត់ខ្លួនបានហើយ! ជនសង្ស័យ២នាក់ ពាក់ព័ន្ធការប្រើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្បែរមន្ទីរពេទ្យលោកសង្ឃ!

ភ្នំពេញ: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ជនសង្ស័យ២នាក់ដែលបានចូលរួមប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ យាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២ឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរ ជាងមាស រស់នៅភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសធ្ងន់ និងវាយបំផ្លាញរថយន្ដ ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ៕

មតិយោបល់