Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញស្ថានីយ៍/ដេប៉ូ លក់ប្រេងឥន្ធន: ជាច្រើនទីតាំង ខុសគុណភាព និងកេងបរិមាណ!

កោះកុង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន័្ទ​-អង្គារ៍​ ១១-១២រោច​ ខែផល្គុន​ ឆ្នាំរការ​ នព្វស័ក​ ព.ស២៥៦១​ ត្រូវ​នឹងថ្ងៃទី១២​ និង១៣ ខែមីនា​ ឆ្នាំ២០១៨​ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុងនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត​ បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ទន:​ របស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះធ្វើការត្រួតពិនិត្យអនុលោមភាព​ គុណភាព​ បរិមាណ​ និងថ្លៃលក់រាយប្រេងឥន្ធន:របស់ស្ថានីយ៍ ដេប៉ូ នៅក្នុងខេត្តកោះកុងបានចំនួន៩ទីតាំង។

ជាលទ្ធផល​ ៦ទីតាំង មានអនុលោមភាព​ទាំងគុណភាព​(ល្អ) និងបរិមាណ(គ្រប់លីត្រ) ។ចំណែក៣ទីតាំងទៀតមិនមានអនុលោមភាព(​ខុសបរិមាណ​២ទីតាំង​ និងខុសទាំងគុណភាព​ និងបរិមាណ​១ទីតាំង) ហើយមន្ត្រីយើងបានធ្វើការណែនាំ​ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ស្ថានីយ៍ ដេប៉ូ​ ចែកចាយទាំង៣ទីតាំងខាងលើ ដើម្បីឲ្យម្ចាស់ស្ថានីយ៍ប្រេងកែតម្រូវឡើងវិញ៕

Loading...