ព័ត៌មានជាតិ

ភ័យបះសក់ទាំងកណ្តាលយប់! ភ្លើងឆេះសិប្បកម្មឈើ កែច្នៃធ្វើទ្វារក្នុងឡចំហុយ!

ភ្នំពេញ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឈើកែច្នៃ ធ្វើជាទ្វារដែលដាក់ចំហុយនៅក្នុងឡ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចដេប៉ូលក់ឈើមួយកន្លែង តាមបណ្តោយហាណូយ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធំក្លិន និងមានផ្សែងហ៊ុយខ្មួរខ្មាញ់ចេញមកពីក្នុងឡសម្រាប់ចំហុយទ្វារដែលកែច្នៃរួច ដែលមានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ និងមានទ្វាឈើនៅក្នុងប្រមាណជិត៣០គីប ដែលនៅខាងក្រោយដេប៉ូ ទើបប្រញាប់នាំគ្នាចេញទៅមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះចេញមកពីក្នុងនោះ ក៏ស្រែកឆោឡោនាំគ្នាដងទឹកទៅជះពន្លត់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកចំនួន៦គ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ទាំងចំនួន៦គ្រឿងនិងចំណាយពេលអស់រយ:ពេលមួយម៉ោងទើបរលត់ជាស្ថាពរគឺរលត់ទៅវិញម៉ោង៣និង១៥នាទីរំលងអធ្រាត្រ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ នៅមិនទាន់ដឹងមូលហេតុនៅឡើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់