Post News Media ព័ត៌មានជាតិ គណបក្សប្រជាធិ...

គណបក្សប្រជាធិបតេយ្យ ទាមទារឲ្យបណ្តេញកូនប្រសាប្រុស ប្រធានាធិបតីអាមេរិកចេញពីតំណែង

អាមេរិក: សមាជិកតំណាងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យប្រធានបុគ្គលិកនៅឯសេតវិមាន លោក John Kelly បណ្ដេញលោក Jared Kushner ដែលត្រូវជាកូនប្រសាប្រុស និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

តំណាងរាស្ដ្រខាងបក្សប្រជាធិបតេយ្យអាមេរិកចំនួន ២៥ រូប ដែលដឹកនាំដោយលោក Don Beyer បានផ្ញើលិខិតមួយ ទៅកាន់លោក Kelly ដើម្បីបង្ហាញពីការអស់សង្ឃឹមរបស់ពួកគេ ចំពោះកូនប្រសាររបស់ប្រធានាធិបតី ត្រាំ។

ដោយនៅក្នុងលិខិតនោះ បាននិយាយថា «វាមិនអាចទៅរួចទេ សម្រាប់ប្រជាជនអាមេរិក ឬអ្នកតំណាងជាប់ឆ្នោតរបស់ពួកគេ ក្នុងការមានជំនឿថា លោក Jared Kushner នឹងដាក់ផលប្រយោជន៍របស់ពួកគេ លើសពីផលប្រយោជន៍ផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់លោក»។

ហេតុដូចនេះ ផ្លូវតែមួយគត់ដែលនឹងឆ្ពោះទៅមុខ ហើយជាក់ច្បាស់បំផុតនោះ គឺមានតែលោក Jared Kushner ត្រូវលាលែងពីតំណែងជាបន្ទាន់ ហើយប្របើសិនលោក Jared Kushner មិនព្រមទេ យើងជឿថា វាជាកាតព្វកិច្ចរបស់ប្រធានសេតវិមាន ដើម្បីធ្វើការបញ្ឈប់រូបលោក៕

Loading...