ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង ក្លើចុះ ក្លើឡើង ទាញកាំបិតផ្គាក់កាប់គ្នាស្ទើរក្ស័យ ត្រូវប៉ូលិសចាប់ខ្លួនបាន!

កំពង់ធំ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីហិង្សា ដោយចេតនមានអាវុធ(កាកុក) កាប់ទៅបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណេកជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៩និង១០នាទី យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទឹកម្លាង ឃំុសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះ មុិញ ណាន ហៅក្រាញ់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី បានកាប់ទៅលេីជនរងគ្រោះឈ្មោះ ជួន ទិត្យ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ត្រូវចំក្បាលចំនួន២កាំបិត និងដៃឆ្វេង១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណកមូលហេតុ បណ្តាលមកពី ផឹកស៊ីស្រវឹងទាស់សម្តីគ្នា។ ហើយក្រោយកេីតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០និង៤៥នាទី និងកំពុងបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់