Post News Media ព័ត៌មានជាតិ ​សមត្ថកិច្ចរុ...

​សមត្ថកិច្ចរុករកវត្ថុតាងនៅស្រះទឹក រកឃើញស្លាកលេខម៉ូតូ ចំនួន១៩៨ស្លាក នៅក្រុងច្បារមន!

កណ្ដាល: កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ រឿន ណារ៉ា ស្នងការរងខេត្តកណ្ដាល ទទួលផែនកណ្តាលយុត្តិធម៌ ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល និងសម្របសម្រួលផ្លូវច្បាប់ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល បានដឹកនាំកម្លាំងរុករកវត្ថុតាងនៅស្រះទឹក នៅខាងលិចបន្ទាយភូមិ៣ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញស្លាកលេខម៉ូតូ ចំនួន១៩៨ស្លាក។

ក្នុងនោះរកឃើញ ស្លាកលេខទាំង១៩៨ រួមមាន ភ្នំពេញ១៣៨សន្លឹក, កណ្តាល ១០សន្លឹក, កំពង់ស្ពឺ ៧សន្លឹក, បន្ទាយមានជ័យ ៥សន្លឹក, កំពត ៤សន្លឹក, កំពង់ចាម ៤សន្លឹក, បាត់ដំបង ៣សន្លឹក, ស្វាយរៀង ២សន្លឹក, ព្រៃវែង ៣សន្លឹក, តាកែវ ៣សន្លឹក, បាត់ដំបង ៣សន្លឹក, ឧត្តរមានជ័យ ១សន្លឹក, ត្បូងឃ្មុំ ២សន្លឹក, ក្រចេះ ២សន្លឹក, កោះកុង ២សន្លឹក, កំពង់ឆ្នាំង ២សន្លឹក, ពោធិ៍សាត់ ២សន្លឹក, ព្រះសីហនុ ១សន្លឹក, ស្លាកលេខចាស់ៗ ៤សន្លឹក, ខេមរភូមិន្ទ ១សន្លឹក, ផ្លាកលេខរថយន្ត ២ (៤សន្លឹក), ដុំសោម៉ូតូ៦៕

Loading...