ព័ត៌មានជាតិ

ហាយឡែនឌ័របើកលឿន រេចង្កូតជ្រុលទៅបុកផ្ទះអ្នកលក់អាហារ របួស៣នាក់!..

ព្រះសីហនុ: នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងទិសដៅភ្នំពេញទៅក្រុងព្រះសីហនុ បានជ្រុលចង្កូតបុកចូលផ្ទះអ្នកលក់អាហារមួយកន្លែង នៅផ្លូវជាតិលេខ៤ ចំណុចផ្លូវកោង ចម្ការដូងប្រេង ក្នុងឃុំតានៃ ស្រុកព្រៃនប់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះស្ត្រីម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តដែលគេសង្ស័យថា ជារថយន្តតាក់ស៊ី បានរត់គេចខ្លួន និងអ្នកនៅក្នុងផ្ទះលក់អាហារដែលរថយន្តបុកចូលនេះ មិនមានអ្នករងគ្រោះថ្នាក់ទេ៕

មតិយោបល់