ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកស៊ីទែនប្រេងឥន្ទនៈរបស់ក្រុមហ៊ុន សូគីមិច នៅផ្លូវជាតិ​លេខ​៤

ព្រះសីហនុ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ​ដោយមានរថយន្តដឹកស៊ីទែនប្រេងឥន្ទន: របស់ក្រុមហ៊ុនសូគីមិច មួយគ្រឿង បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង សំណាងល្អណាស់ គ្មាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៤៦-១៤៧ ភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង ខណ:ដែលរថយន្តដឹកស៊ីទែនប្រេងឥន្ទន: របស់ក្រុមហ៊ុនសូគីមិច មួយគ្រឿង ពណ៌​ទឹកប្រាក់​ លាយក្រហម ពាក់ស្លាក​លេខ ភ្នំពេញ 3B-7443 បើកពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ក៏ជ្រុលចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង តែសំណាងគ្មាននរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់