ព័ត៌មានជាតិ

ថ្ងៃសីល៍ អុជធូកទៀនទុកចោល ប្រញាប់ទៅបុណ្យអ្នកជិតខាង មកវិញផ្ទះឆេះខ្ទេច!

បាត់ដំបង: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី៦ ភូមិកំពង់ម្ដោកឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ ហង់ យ៉េត ភេទប្រុស អាយុ៧០ឆ្នាំ ត្រូវអគ្គិភ័យឆេះបំផ្លាញផ្ទះដែលមានទំហំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ប្រក់សង្ក័សី សង់ពីថ្មក្រោមឈើលើ អស់ទាំងស្រុង។

ចំណែក មូលហេតុបណ្តាលមកពីម្ចាស់ផ្ទះ អុជ ធូក នឹងទៀនទុកចោល ប្រញាប់ទៅបុណ្យអ្នកជិតខាង មកវិញក៏ត្រូវភ្លើងឆេះផ្ទះអស់តែម្តង៕

មតិយោបល់