ព័ត៌មានជាតិ

កាន់តែសាហាវ! កាមរីបាឡែន ពន្លះម៉ូតូស្កុបពី ទើ.មនុស្សស្រីលើកញ្ចក់ឡានអត់ឈប់ បើករត់ទៅបុកនឹងតូបលក់បាយទៀត!

ភ្នំពេញ: រថយន្តបាឡែនមួយគ្រឿង បើកដោយបុរស២នាក់ បានបុកម៉ូតូស្កុបពី បណ្ដាលឲ្យមនុស្សប្រុសស្រីនាក់រងរបួសធ្ងន់ ហើយព្យាយាមបករត់ទាំងមនុស្សស្រីម្នាក់ទើលើកញ្ចក់ រួចក៏បានធ្លាក់តាមផ្លូវ ហើយរត់រហូតមកដល់ជិតមន្ទីរពេទ្យសម្ដេចឪ ក៏បានទៅបុកតូបលក់បាយទៅលែងរួចតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបាឡែន ពណ៌ស បើកបរដោយបុរស២នាក់ បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូស្កុបពី០១៨ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1W-8585 ជិះដោយមនុស្ស២នាក់ ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងស្ត្រីម្នាក់ទៀត បានទើលើកញ្ចក់រថយន្តខាងមុខ។ ភ្លាមៗអ្នកបើកបរមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់រហូតដល់ផ្លូវម៉ៅសេទុង​ទើបធ្វើឲ្យស្ត្រីនោះជ្រុះពីលើរថយន្ត ហើយរថយន្តបើករត់បន្តទៅទៀតរហូតដល់ផ្លូវ១៣៤ បានទៅបុកតូបលក់បាយមួយកន្លែងទៀតរថយន្តទៅមុខលែងរួច។

ក្រោយពីដឹងថា រថយន្តទៅមុខទៀតលែងរួចទើបម្ចាស់រថយន្ត បើកទ្វារត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់