Post News Media ព័ត៌មានជាតិ រថយន្តអ៉ីហ្សុ...

រថយន្តអ៉ីហ្សុយៗ ឈប់លើចិញ្ចើមផ្លូវត្រូវម៉ូតូសង់បុកពេញទំហឹង ស្លាប់បុរសម្នាក់នៅនឹងកន្លែង!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តអ៉ីស៊ុយៗ បានបើកមកឈប់នៅលើចិញ្ចើមផ្លូវ ត្រូវបានម៉ូតូសង់ ជិះដោយបុរសម្នាក់បុកពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

គ្រោះថ្នាក់នេះ កើតឡើងរវាងរថយន្តម៉ាកអ៉ីស៊ុយៗ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0359 សណ្តោងកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ 4A-2247 បើកពីត្បូងទៅជើង បានឈប់ ពេលនោះក៏មានម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CX-4500 បើកពីត្បូងទៅជើង បានបុករថយន្តចំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕

Loading...