ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ កូនចុង និងឪចុង វាយកាប់គ្នា ម្នាក់ដេកពេទ្យ ឯម្នាក់ចូលប៉ុស្ដិ៍

បាត់ដំបង: កាលវេលាម៉ោង១២យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមិនា ២០១៨ មានករណីអំពើហឹង្សាក្នុងគ្រួសារ រវាងកូនចុង និងឪចុង បណ្ដាលឲ្យរងរបួសទាំងសងខាង ដែលកើតហេតុ នៅចំណុចក្រុម០៣ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនបង្កជាកូនចុង មានឈ្មោះ សៀក ពិសិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បានវាយទៅលើជនរងគ្រោះ ជាឪពុកចុង ឈ្មោះ ហ៊ុយ មេង ភេទប្រុស អាយុ៥៣ឆ្នាំ មួយដៃចំថ្ងាស បន្ទាប់មកឪពុកចុង បានយកកាំបិតខ្វែដងឈើ កាប់ទៅលើកូនចុងវិញ បណ្តាលឲ្យរងរបួសត្រង់ថ្ងាសខាងស្តាំចំនួន១កាំបិត ​រួចកូនចុង ក៏បានវាយទៅលើឪពុកចុងវិញ បណ្តាលឲ្យរបួសមុខ ភ្នែកខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនបង្ក យកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្ដិ៍នគរបាលស្រុកថ្មគោល ទើបអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ៕

មតិយោបល់