ព័ត៌មានជាតិ

ឧទ្ធម្ភាគចក្រមួយគ្រឿង​ ចុះចតភ្លាមៗក្រោយពីត្រូវសត្វស្លាបហោះបុកបែកកញ្ចក់!

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានឧទ្ធម្ភាគចក្រមួយគ្រឿង បានចុះចតនៅទីវាលដោយខ្លួនឯង ដើម្បីរក្សាសុវត្ថិភាព និងជួសជុល ក្រោយពីត្រូវសត្វស្លាប ហោះបុក បណ្តាលឲ្យបែកកញ្ចប់់មួយចំហៀងខាងមុខ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្ទឹងជ្រៅ ឃុំព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងឧទ្ធម្ភាគចក្រខាងលើនេះ មានមនុស្ស៣នាក់រួមដំណើរ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនបរទេស២នាក់ តែមិនមានអ្នកណារបួសអ្វីនោះទេ គ្រាន់តែចុះចត នៅចំណុចទីវាលខាងលើ ដើម្បីធ្វើការជួសជុលដោយខ្លួនឯងតែប៉ុណ្ណោះ៕

មតិយោបល់