Post News Media ព័ត៌មានជាតិ លួចទូរសព្ទគេ ...

លួចទូរសព្ទគេ ហើយគេចខ្លួនបាន៧ថ្ងៃ មកវិញជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទូរសព្ទអ្នកនៅបន្ទប់ជិតគ្នា បានហើយព្យាយាមគេចខ្លួនអស់រយ:ពេល៧ថ្ងៃ ហើយជនសង្ស័យបានមកបន្ទប់ជួលវិញជនរងគ្រោះប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះឈូស ណាក់ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបមិនពិតប្រកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងបន្ទប់ជួលរបស់គាត់ហើយលួចយកទូរសព្ទម៉ាកសូនី មួយគ្រឿងហើយគេចខ្លួនបាត់ ខណ:រូបគាត់ចូលទៅក្នុងបន្ទប់ទឹក។

ជនរងគ្រោះបានបន្តថា បន្ទប់ពីដឹងថាបាត់ទូរសព្ទរូបគាត់ក៏ចេញក្រៅសួរអ្នកមើលកាខុសត្រូវបន្ទប់ជួល ឃើញជនសង្ស័យខាងលើចូលទៅខាងក្នុងបន្ទប់រូបគាត់ហើយក៏ចេញមកវិញដើរទៅបាត់ ទើបមានការសង្ស័យតាមរកតែមិនឃើញ។ បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ដើម្បីសុំការអន្តរាគមន៍តែជនសង្ស័យគេចខ្លួនទៅខេត្តព្រៃវែងបាត់។ រហូតមកដល់ថ្ងៃ១៧ ខែឆ្នាំដដែលនេះទើបប្រទះឃើញជនសង្ស័យនៅបន្ទប់ជួលទើបជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ដើម្បីដោះស្រាយជាមួយជនរងគ្រោះ៕

Loading...