ព័ត៌មានជាតិ

កាមរីគូទស្វិតបើកមិនប្រកាន់ស្តាំ បុកម៉ូតូបុរសរបួសធ្ងន់ រួចរថយន្តក្រឡាប់ផ្ងារជើង

​ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តម៉ាក កាមរីគូទស្វិត ចង្កូតឆ្វេងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំ បានបុកម៉ុតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរបួសបាក់ជើង រួចរថយន្តក៏ក្រឡាប់ផ្ងារជើងតែម្តង។

ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចផ្លូវកោង ភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

មតិយោបល់