Post News Media ព័ត៌មានជាតិ វីស្តូ ម្ចាស់...

វីស្តូ ម្ចាស់ធ្លាក់ភ្នែក បោលទៅបុកក្បាលនាគចែកទ្រូងផ្លូវ!

ភ្នំពេញ: រថយន្តម៉ាកវីស្តូ មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកក្បាលនាគ ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលដាច់កាឡេកង់មុខ ខាងឆ្វេង ទៅមុខលែង រួចអ្នកជិះក្នុងរថយន្តទាំង៣នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ហៅព្រះកុសុម: តាមបណ្តោយផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-7949 អ្នកជិះក្នុងរថយន្តទាំង៣នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សជិះនៅក្នុងរថយន្ត៣នាក់ ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតដាច់កាឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច អ្នកជិះក្នុងរថយន្តទាំង៣នាក់រងបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងមកស្ទូចយករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...