ព័ត៌មានជាតិ

ក្តៅៗ! ចាប់ខ្លួនបានឃាតក ដែលកាប់សម្លាប់ស្ត្រីម្នាក់ញាត់ក្នុងទឹកធុងទឹកកកយកទៅប្លុងចោលនៅខេត្តកណ្តាលបានហើយ!

ភ្នំពេញ: ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់ជាឃាតក ដែលកាប់សម្លាប់ស្ត្រីម្នាក់ញាត់ក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ កាលពីល្ងាចថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៨ នោះបានហើយ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យជាឃាតកខាងលើនេះនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយព្រោះសមត្ថកិច្ចជំនាញកំពុងតែសាកសួរបន្ត។ ចំណែកជនរងគ្រោះមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសពស្ត្រីម្នាក់ ច្រកក្នុងធុងទឹកកកហើយចាក់សោ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅម្តុំស្ពានព្រែកតាមាក់ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយសភាពនៃសពត្រូវបានឃាតក កាប់សម្លាប់ខ្ទេចខ្លួនប្រាណទាំងអាក្រាតកាយ យ៉ាងព្រៃផ្សៃបំផុត៕

មតិយោបល់