ព័ត៌មានជាតិ

រថយន្តបើកលឿន បុកម៉ូតូពីក្រោយ ស្លាប់ម្នាក់និងរបួស២នាក់!

កំពត: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច

បង្កឡើងដោយរថយន្តម៉ាក ថៃហ្គើ ពណ៌ស ស្លាកលេខ រដ្ឋ36.2.0300 អ្នកបើកបរឈ្មោះ យ៉ន់ យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចា ឃុំក្រវ៉ាន់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(រត់គេចខ្លួន) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ចាយ សេង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានបុកម៉ូតូពីក្រោយម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ កំពត1M-4070 ជិះដោយឈ្មោះ នី វុនី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម៉ាក់ប្រាង្គ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត(របួសធ្ងន់) និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ ប៊ុន ធឿនចាន់ដារ៉ារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត(របួសធ្ងន់) និងទី២ឈ្មោះ អ៊ន សាក់ស៊ីនឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់នៅនឹងកន្លែង)។

ចំពោះវត្ថុតាងយកមករក្សាទុកនៅអធិការ រង់ចាំការដោះស្រាយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់