ព័ត៌មានជាតិ

សាហាវ! រថយន្តដឹកក្មេងសិស្សសាលាអន្តរជាតិគីហ្សូណា បុកជាមួយ កុងតឺន័រផែស្ងួត តេងឡាយ គាបមនុស្ស២នាក់ក្នុងកាប៊ីន!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកក្មេងសិស្សសាលាអន្តរជាតិគីហ្សូណា បុកជាមួយ កុងតឺន័រផែស្ងួត តេងឡាយ គាបមនុស្ស២នាក់ក្នុងកាប៊ីន ត្រូវបានគេជួយសង្គ្រោះរួចបញ្ជូនទៅកាន់មន្ទីរពេទ្យ

ករណីនេះកើតឡើងនៅម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មុខបុរីញូថោនអូរឌឹម ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តសាំយ៉ុង ជា រថយន្តដឹកក្មេងសិស្សសាលាអន្តរជាតិគីហ្សូណា ស្លាកលេខ ភ្នំពេញ​ 2AN-5507 បើកតាមផ្លូវជាតិលេខ៤ពីលិចទៅកើតយ៉ាងលឿន ដល់ចំណុចកើតហេតុក៏បុកជាមួយនឹងរថយន្តកុងតឺន័រ ពណ៌ស​ ស្លាកលេខ​ភ្នំពេញ​ 3B-7052 របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពេញទំហឹងគាបមនុស្ស២នាក់ ដែលជិះក្នុងរថយន្តសាលាអន្តរជាតិគីហ្សូណាជាប់ក្នុងកាប៊ីន របួសធ្ងន់ត្រូវបានគេជួយគាស់យកចេញ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់