Post News Media ព័ត៌មានជាតិ ចោរគាស់ផ្ទះរប...

ចោរគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅខាងក្រោយផ្សារសាលាក្រៅ

ប៉ៃលិន: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានចោរបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ចូលលួចយកទ្រព្យសម្បត្តិអស់ជាច្រើន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារសាលាក្រៅ ភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ អ៊ុ សុភាព ភេទស្រី អាយុ៦៥ឆ្នាំ។ លុះដល់ម៉ោង៦និង២០នាទីព្រឹក ទើបភ្ញាក់ផ្អើលដឹងរឿងរ៉ាវ ក៏ប្តឹងសមត្ថកិច្ចតែម្តង។

ចំណែកទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់បាតចំនួន២,០០០បាត , ទូរសព្ទដៃណូគា, ចុចពិលមួយគ្រឿង និងបណ្ដាលឲ្យបែកអាវម៉ូតូក្នុងគោលបំណងផ្ដាច់ខ្សែភ្លើងលួចម៉ូតូតែមិនបានសម្រេចទៀតផង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្ត៕

Loading...