ព័ត៌មានជាតិ

ស្ត្រីជាសន្តិសុខឯកជនម្នាក់ ដាក់ពាក្យប្ដឹងសមត្ថកិច្ច រឿងបុរសសន្តិសុខយាមគោលដៅ ជាមួយគ្នា ចាប់រំលោភ និងគំរាម…

ភ្នំពេញ: នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ត្រីជាបុគ្គលិកសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ដោយចោទប្រកាន់ជនសង្ស័យ ដែលជាសន្តិសុខយាមគោលដៅជាមួយគ្នា បានធ្វើសកម្មភាពចាប់រំលោភរូបគាត់បានសម្រេច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោយពីរំលោភស្ត្រីរងគ្រោះរួច ជនសង្ស័យបានគំរាម មិនឲ្យជនរងគ្រោះប្រាប់អ្នកណាទាំងអស់ ប៉ុន្តែតែដោយសារជនសង្ស័យ បានប៉ុនប៉ងចាប់រំលោភខ្លួនម្តងទៀត ទើបស្ត្រីសន្តិសុខខាងលើ បានសម្រចចិត្តមកដាក់ប្តឹងដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស.ច អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនAGS ចំណែកជនសង្ស័យមានឈ្មោះ សួង សុខឌឿន អាយុ៣៦ឆ្នាំ មុខរបរក្រុមហ៊ុនសន្តិសុខAGS ជាមួយគ្នា ក្រោយពីបានទទួលពាក្តបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោស តាមច្បាប់នៅពេលក្រោយ៕

មតិយោបល់