ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូធ្លាក់ប្រទ្បាយស្លាប់ យ៉ាងអាណោចអាធ័ម

កំពត: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ បានជិះម៉ូតូធ្លាក់ប្រឡាយខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១១ យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចស្ពានប្រឡាយចិន ស្ថិតនៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ ណាំ រ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយធ្វើការវាស់វែង សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់