Post News Media ព័ត៌មានជាតិ និស្សិតឆ្នាំទ...

និស្សិតឆ្នាំទី១ម្នាក់ ត្រូវរថយន្តដឹកខ្សាច់ក្រុមហ៊ុនស៊ីម៉ងត៍រូបអូដ្ឋ បុកបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: យុវតីម្នាក់ត្រូវរថយន្តដឹកខ្សាច់បើកកៀរពីក្រោយ ខណ:ដែលកំពុងជិះកង់ បណ្តាលឲ្យដួលបោកក្បាលរងរបួសរយះចង្ការ និងបែកក្បាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះខាងលើ ជិះកង់មួយគ្រឿង ពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកខ្សាច់មួយគ្រឿងរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍រូបអូដ្ឋ ពណ៌ក្រហម ពាក់ស្លាក ភ្នំពេញ3D-8765 បើកបរស្របទិសដៅគ្នា បានបើកបុកកៀរអ្នកជិះកង់ពីក្រោយ យ៉ាងពេញទំហឹង សំណាងយុវតីរងគ្រោះបានខ្ទាតចេញក្រៅកង់រថយន្ត គ្រាន់តែដួលបោកក្បាលបណ្តាលឲ្យរងរបួស ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្ករបានព្យាយាមបើករថយន្តរត់គេចវៀសមិនទទួលការខុសត្រូវដល់ជនរងគ្រោះភ្លាមៗនោះដែរអ្នកដែលឃើញហេតុការណ៍ខាងលើបាននាំគ្នាជិះម៉ូតូដេញតាមរថយន្តរហូតដល់ចំណុចផ្លូវចាក់សំរាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ អ្នកបើកបរបានព្យាយាមបើកចូលក្នុងឃ្លាំងស៊ីម៉ង់ត៍រូបអូដ្ឋ ដោយសុវត្ថភាព។

បន្ទាប់មកក៏មាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ និងនគរបាលជំនាញខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនចន្ទ្រាវុធ។

យុវតីរងគ្រោះខាងលើមានឈ្មោះ អេ ចន្នា អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជ័យ។

ក្រោយពេលសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យដល់ឃ្លាំងដែលរថយន្តបង្ករបើកចូលចតរថយន្តនៅទីនោះក៏មានតំណាងក្រុមហ៊ុនបានចេញមុខមកដោះស្រាយគ្នាជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿង៕

Loading...