ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង នៅខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ!

​ភ្នំពេញ: ទុស្សេខ្សែភ្លើងមួយកន្លែង បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រជធានីភ្នំពេញ។

បើតាមសម្តីអ្នកក្បែរកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុអគ្គិភ័យឆាបឆេះនេះ ពួកគាត់បានឮផ្ទុះ រួចក៏មានអណ្ដាតភ្លើងឆេះ ពេលនោះពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនរលត់ រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ពេលដែលសមត្ថកិច្ចចុះទៅកន្លែងកើតហេតុក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោ បានបាញ់អស់ទឹកចំនួនមួយឡានទើបរលត់ទាំងស្រុង។

គួរបញ្ជាក់ថានៅក្នុងអគ្គិភ័យនេះគ្មានការខាតបង់សម្រាប់ ឬ របស់របរមានតម្លៃទេ គឺតែខ្សែរភ្លើងតែប៉ុណ្ណោះ៕

មតិយោបល់