Post News Media ព័ត៌មានជាតិ អាវុធហត្ថឃាត់...

អាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ ខណ:ដែលធ្វើទារុណកម្មប្រពន្ធយ៉ាងព្រៃផ្សៃ

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទទួលពាក់បណ្តឹងស្ត្រីជាប្រពន្ធ ខណ:បុរសជាប្តីចិត្តអប្រិយបានធ្វើទារុណកម្មផ្លូវភេទយ៉ាងសារហាវព្រៃផ្សៃ ហើយបានថតវីដេអូពេលរួមភេទទុកគំរាមថែមទៀតផង។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលបន្ទប់លេខ ៦ផ្លូវលំភូមិ ចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡ.វ ល អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំកាណាស៊ីធី និងប្តីជាជនសង្ស័យឈ្មោះនឹម ឈីន អាយុ៣៦ឆ្នាំ។

ស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក ថា ប្តីចិត្តអប្រិយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដោយរួមភេទហើយថតជាវីដេអូឃ្លីបទុក រួមទាំងឲ្យស្ត្រីរងគ្រោះយកឡាមអារប្រដាប់ភេទថែមទៀតផង ដោយសារតែទ្រាំនិងទង្វើប្តីមិនបានទើបសម្រេចចិត្តរត់ទៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីសុំការអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងអាវុធហត្ថក៏បានចុះទៅដល់បន្ទប់និងធ្វើការឃាត់ខ្លួនបុរសជាប្តីយកទៅធ្វើការសាកសួនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរបន្ត៕

Loading...