ព័ត៌មានជាតិ

ឡើងផ្សារដំបូលផ្ទះឲ្យគេ បែរជាត្រូវខ្សែភ្លើងឆក់របួសធ្ងន់!

កំពង់ឆ្នាំង: លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post Newsថា មានករណីបុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះមានឈ្មោះ ស៊្រុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ត្រូវបានម្ចាស់ផ្ទះឈ្មោះ ងួន សាវ៉េត ភេទប្រុស ជួលឲ្យឡើងដំបូលផ្ទះជួសជុលផ្សារដំបូលសំយ៉ាបផ្ទះ ត្រូវបានឆក់ធ្លាក់មកក្រោម ដោយខុសបច្ចេកទេស បណ្ដាលឲ្យរងរបួសមធ្យម បច្ចុប្បន្ន ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់