Post News Media ព័ត៌មានជាតិ ភ្លៀងកក់ខែ លា...

ភ្លៀងកក់ខែ លាយឡំនិងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តប៉ៃលិន

ប៉ៃលិន: កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយ ចំនួន ដូចខាងក្រោម៖

ទី១. នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
-ភូមិភ្នំព្រាល ប៉ើងដំបូលផ្ទះចំនួន ៤ខ្នង (ខូចខាតធ្ងន់ ៣ខ្នង)
-ភូមិភ្នំក្រិញ ខូចខាតផ្ទះ ១ខ្នង (ខូចខាតមធ្យម) និង រោងបាយវត្តភ្នំក្រិញ ១ខ្នង (ខូចខាតធ្ងន់)
-ភូមិអន្លុងរក្សា ខូចខាតផ្ទះ ១ខ្នង (ខូចខាតធ្ងន់)
-ភូមិអូរកន្ធៀងវ៉ា ខូចខាតផ្ទះ ១ខ្នង (ខូចខាតស្រាល) និងបាក់ដើមមៀនប៉ៃលិន អស់ចំនួន ២៦៦ដើម

ទី២.នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន
-ភូមិប៉ាងរលឹម ខូចខាតផ្ទះ ១ខ្នង (ខូចខាតធ្ងន់) និងសាយឡូទិញពោតដំឡូងចំនួន ១ខ្នង (ខូចខាតមធ្យម)៕

Loading...