Post News Media ព័ត៌មានជាតិ ចប់ហ្មង! រកឃើ...

ចប់ហ្មង! រកឃើញគុយទាវសរសៃធំ និងមីដុំសរសៃលឿង មានជាតិគីមី Borax

បាត់ដំបង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី សាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងផ្នែកប្រេងឥន្ទន: មកពីអគ្គនាយកដ្ឋានកាំកុងត្រូល រួមជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និង អាជ្ញាធរដែនដីបានចុះត្រួតពិនិត្យទំនិញ និង ប្រេងឥន្ទន: ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាលទ្ធផល៖
ទី១.ផ្នែកម្ហូបអារហារ ៖ចំនួន៣ ផ្សារគឺ ផ្សារលើ ,ផ្សារបឹងឈូក និងផ្សារភូពុយ បានយកគំរូចំនួន១១៨គំរូ មកពិនិត្យ គឺ មានតែ២គំរូ ប៉ុណ្ណោះ ដែលមានវត្តមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) គឺគុយទាវ សរសៃធំ និង មីដុំសរសៃលឿង។
ទី២.ផ្នែកប្រេងឥន្ទន: ត្រួតពិនិត្យ ចំនួន ៧ស្ថានីយ៍ យើងបានរកឃើញស្ថានីយ៍ចំនួន ៥ដែលលួចបន្លំទាំងបរិមាណ និងគុណភាពនិង ២ស្ថានីយ៍ទៀតលួចបន្លំតែបរិមាណប៉ុណ្ណោះ ។ ក្រោយពីបានពិនិត្យឃើញដូច្នេះ មន្ត្រីកាំកុងត្រូលក៏បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវការបន្លំ បែបនេះទៀត៕

Loading...