ព័ត៌មានជាតិ

ក្មេងៗសោះ នាំគ្នាយកសំណាញ់ទៅអូសរកត្រី បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីក្មេងអាយុ១៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្ពានស្ទឹងជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ជៀន គឹមហុង ភេទប្រុស​ អាយុ១៦ឆ្នាំ មានទីលំនៅភូមិទឹកចេញ ឃុំជើងគ្រាវ រួមនឹងបងប្អូនចំនួន៥នាក់ទៀត បានបបួលគ្នាយកសំណាញ់មកអូសរកត្រីនៅចំណុចខាងលើ តែអកុសល្យក៏លង់ស្លាប់ម្នាក់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់