Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ល...

ហ៊ីយ៉ាន់ដាយ លឿនដូចហោះពន្លះឌ្រីមសង់ដូចរន្ទះ របួសធ្ងន់ម្នាក់!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបរមិនប្រយត្ន័ បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-5488 បើកបរដោយ ឈ្មោះ ហុង សុភ័ក្ត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ) បើកបរខ្វះការប្រុងប្រយត្ន័ បានបុកនឹងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-6541 បើកបរដោយឈ្មោះ ផន ភារុន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអង់ស្វាយទូ ឃុំជៃពក ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

Loading...