ព័ត៌មានជាតិ

ឆេះបន្ទប់ដាក់សម្ភារៈតម្លើងរ៉ឺម៉កមួយកន្លែង ផ្អើលយ៉ាងខ្លាំងនៅក្រុងសៀមរាប!

សៀមរាប: មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ដាក់សម្ភារ:តម្លើងរ៉ឺម៉កមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្រុមទី២ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះមានឈ្មោះ លី ឈឹមឆន ហៅសាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទប់ដាក់សម្ភារ:តម្លើងរ៉ឺម៉ក ប្រវែង១៥ម៉ែត្រ គុណ៥ម៉ែត្រ មាន៣បន្ទប់ធ្វើអំពីថ្មប្រក់ស័ង្កសី ពិដានកុងផ្លាកេ និងសម្ភារ:តម្លើងរ៉ឺម៉កមួយចំនួន ហើយក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកនគរបាលខេត្តចំនួន៤គ្រឿង ប្រើទឹកអស់១ឡាន ទើបរលត់ទៅវិញជាស្ថាពរ។

ចំណែកមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី (ទុស្សខ្សែភ្លើង)៕

មតិយោបល់