ព័ត៌មានជាតិ

មានអ្នកណាបាត់ម៉ូតូនេះឬអត់?

កោះកុង: កាលពីវេលាម៉ោង១២ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋរាយការណ៍មកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង បានប្រទះឃើញម៉ូតូមួយគ្រឿងទុកចោលនៅចំណុចផ្លូវ យូរីសាគរ ក្នុងព្រៃ កែ្បរផ្លូវ ស្ថិតនៅភូមិបឹងឃុនឆាង ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ភ្លាមនោះ កងកម្លាំង ដឹកនាំដោយលោកវរសេនីយ៍ត្រីខាត់ ខេមរា នាយការិយាល័យបានចុះទៅកន្លែងម៉ូតូ ដែលប្រជាពលរដ្ឋប្រទះឃើញម៉ាក MSX(ចាស់) ផលិតនៅតៃវ៉ាន់ ពណ៌ស លាយខ្មៅ (គ្មានស្លាកលេខ) លេខតួCR 125 MF 151402000 ហើយបានយកម៉ូតូនោះមករក្សាទុក នៅការិយាល័យជំនាញ រង់ចាំម្ចាស់ មកទទួលយក។

បើបងប្អូនស្គាល់ម្ចាស់ម៉ូតូ សូមមកទំនាក់ទំនងនៅការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តកោះកុង ៕

មតិយោបល់