ព័ត៌មានជាតិ

រន្ទះគ្មានមេត្តា ផ្តាច់ជីវិតឪពុកកូន២នាក់នៅស្រុកកោះកុង!

កោះកុង: មានករណី​បាតុភូតធម្មជាតិរន្ទះបាញ់ បានកើតឡើង បណ្តាលឲ្យ២នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចឡដើមម្កាក់ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ឪពុកកូនខាងលើនេះ ទី១ឈ្មោះ ទួន ភាព អាយុ៤៦ឆ្នាំ ត្រូវជាឪពុក និងកូនឈ្មោះ ទួន សុភ័ណ្ឌ អាយុ១៦ឆ្នាំ ត្រូវជាកូន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថាជនរងគ្រោះទាំង២នាក់ឪពុកកូន ពិតជាបានស្លាប់ដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់