Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ស...

ស្ត្រីម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តបោលទៅរថយន្តស៊ិនទ្រីកំពុងឈប់ប្រមូលសំរាមចំពីក្រោយ បណ្តាលឲ្យបុរសម្នាក់បាក់ជើងម្ខាង

ភ្នំពេញ: ស្ត្រីម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហាយឡែនឌ័រ បានរេចង្កូតទៅបុករថយន្តរថយន្តស៊ិនទ្រីកំពុងឈប់ប្រមូលសំរាមពីក្រោយ បណ្ដាលឲ្យកម្មករស៊ិនទ្រីម្នាក់ រងបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ នៅចំណុចជិតអង្គតែនទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-8315 បើកដោយស្ត្រីស្រវឹងស្រាម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរទិសដៅ ពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តស៊ិនទ្រី ក្បាលពណ៌លឿង ដែលមានលេខរៀង (១១៤) កំពុងឈប់ចិញ្ចើមផ្លូវប្រមូលសំរាមពីក្រោយពេញទំហឹងបណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្ករងខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យម្ចាស់រងរបួសនោះទេ។

ក្រោយហេតុការណ៍ម្ចាស់រថយន្តបង្កត្រូវសាច់ញាតិមកយកដាក់រថយន្តមួយគ្រឿងទៀតយកទៅបាត់បន្សល់ទុករថយន្យបង្កនៅនឹងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១ ទាក់ទងជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕

Loading...