ព័ត៌មានជាតិ

លោះព្រលឹងអស់! បុរសម្នាក់ ចង.កសម្លាប់ខ្លួនឯង នៅលើដើមឈើ

កំពង់ធំ: ករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅវេលាម៉ោង១០ និង៣២នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ក្លែក គា ប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ វន វ៉ាត ប្រុស អាយុ ៤៩ឆ្នាំ ជាមេភូមិសាគ្រាមជើង ត្រូវជាបងថ្លៃជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះផឹកស្រាស្រវឹងជាប្រចាំ និងមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ជាយូមកហើយ (សរសៃប្រសាទ) ចេះតែដើរ និងរត់ផ្ដេសផ្ដាស់ បងប្អូនដើររកស្ទើររាល់ថ្ងៃ។ លុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៩ព្រឹកជនរងគ្រោះបានរត់ចេញពីផ្ទះបាត់ មិនដឹងទៅណា បងប្អូនដើររកតែមិនឃើញ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក៏ប្រទះឃើញជនរងគ្រោះ ធ្វើអត្តឃាតចង.កស្លាប់បាត់ទៅហើយ មិនដឹងពីពេលណានោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលសាគ្រាម បានចុះដល់កន្លែងកើតហេតុ ដោយបានពិនិត្យសាកសព និងទីកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់